ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរបានចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៣ ឆ្នាំទី១ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់, ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីឯកឧត្តម ចេង ឡៃ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ។ សមាសភាពចូលរួមនាឱកាសនោះរួមមាន អភិបាលរង មន្ត្រីសាលាខេត្ត ប្រធានមន្ទីរអង្គភាពក្នុងខេត្ត សរុប ៧០នាក់ ។របៀបវារៈអង្គប្រជុំមាន៩ ចាប់ផ្តើមពីម៉ោង៨ ដល់ម៉ោង ១២និង៣០នាទី ថ្ងៃត្រង់នាថ្ងៃដដែល ដោយមានការចូលរួមមតិយ៉ាងផុសផុលពីសមាជិកក្នុងអង្គប្រជុំ ក្រោមការសម្របសម្រួលបូកសរុបផ្តល់អនុសាសន៍ របស់ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងជាប្រធានអង្គប្រជុំផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម