មាតិកា
ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល
ចេញ​ផ្សាយ ០៧ តុលា ២០១៩
247

ថ្ងៃ អាទិត្យ ៨កើត ខែអស្សុុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិង ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ក្រុមការងារនៃ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ពោធិ៍សាត់ ដឹកនាំដោយ លោក ឆាយ មន នាយរងខ័ណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួម ផ្នែករដ្ឋបាលជលផលក្រគរ សង្កាត់រដ្ឋបាលជលផលកំពង់លួង កងកម្លាំងប្រដាប់អាវុធ និងសហគមន៍នេសាទបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល កម្លាំងសរុប ១៣ នាក់ កាណូត ចំនួន ៣ គ្រឿង នៅចំណុច ខាងកើតកំពង់ លួង ឃុំកពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បំផ្លាញចោល៖
_ របាំងស្បៃមុងចំនួន ៨ ខ្សែ ប្រវែង ១៨០០ ម
_ ក្បាលបរសាច់ស្បៃមុងចំនួន ១៦ គ្រឿង
_ បង្គោលចំនួន ៦៥០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់២១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter