នៅថ្ងៃពុធ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ខែតុលា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារ ព្រៃឈើ ដែលមានការចួលរូម លោក លោកស្រី នាយរងខណ្ឌ នាយ~នាយរងផ្នែក/សង្កាត់រដ្ឋបាលព្រៃឈើ ការិយាល័យកសិឧស្សាហកម្ម សរុប ចំនួន២៦រូប ស្រី០១រូប។ កិច្ចប្រជុំបានដាក់ចេញនូវផែនការសំខាន់ៗ ដូចជា:១.ត្រូវតែអនុវត្តឱ្យបានតាមសេចក្តីជូនដំណឹង១៣៤៨ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ របស់ទីស្តីការគណៈរដ្ឋមន្រ្តី ២.ទំនាក់ទំនងឯកសារប្លង់ដីព្រៃ~ដីសហគមន៍ និងដីសម្បទានសេដ្ឋកិច្ច~សង្គមកិច្ចពីមន្ទីរដែនដី ដើម្បីងាយស្រួលធ្វើបច្ចុប្បន្នភាព និងគ្រប់គ្រងបន្ត
៣.ត្រូវរៀបចំអនុគណៈកម្មការទប់ស្កាត់ការរុករានដីព្រៃ បទល្មើសព្រៃឈើ បន្ថែមសម្រាប់ថ្នាក់ខេត្ត ៤.ត្រូវរៀបចំរក្សារូបថត និងឯកសារអោយបានល្អតាមខណ្ឌ/ផ្នែក/សង្កាត់ និងការងារផ្សេងទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម