មាតិកា
កិច្ចប្រជុំក្រុមការងារអន្តរក្រសួងស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍
ចេញ​ផ្សាយ ១១ តុលា ២០១៩
241

នៅថ្ងៃព្រហស្បត្តិ៍១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ខែតុលា ឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរបានចូលរួម កិច្ចប្រជុំក្រុមការងារអន្តរក្រសួងស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍សហគមន៍ ទេសចរណ៍ និងអេកូទេសចរណ៍ ក្រោមអធិបតីភាពឯឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ ក.គ.អ.អ ព្រមទាំងមានការ ចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរបរិស្ថាន និងមន្ទីរទេសចរណ៍រាជធានីខេត្ត។ ដែលខ្លឹមសារសំខាន់ ផ្តោតលើ(1)ការផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងារ គ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (ក.គ.អ.អ)និងលេខាធិការដ្ឋាន។ (2)បញ្ជ្រាបការយល់ដឹង និងផ្សព្វផ្សាយរបាយការណ៍ ក.គ.អ.អ និងគោលនយោបាយទេសចរណ៍។ (3)ការរៀបចំយន្តការការងារថ្នាក់ក្រោមជាតិ។ និង(4)ការពិនិត្យទទួលស្គាល់សហគមន៍ទេសចរណ៍មួយចំនួនក្នុងខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter