ថ្ងៃសុក្រ១៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ខែតុលា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយសង្កាត់កំពង់លួង ដោយមានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប កងកម្លាំងប្រដាប់អាវុធ បរិស្ថានបានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទ ល្មើសជលផល នៅចំណុចកំពង់លួង ដល់កំពង់ថ្គោលឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បំផ្លាញចោល៖
_ របាំងស្បៃមុងចំនួន ១៥ ខ្សែ ប្រវែង ៣២០០ ម
_ ក្បាលបរ ៣ គ្រឿង
_ លូកងសាច់អួន ២៩ គ្រឿង
_ បង្គោលចំនួន ៨០០ ដើម
_ ចាក់លែងកូនត្រី ១៣០ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម