ថ្ងៃអាទិត្យ១៥កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែតុលា ឆ្នាំ២០១៩ លោកស្រី សួង កញ្ញា និងលោកស្រី ទឹម ចាន់លី ក្រុមមន្រ្តីទទួលបន្ទុកដំណំាបន្លែប្រចំាស្រុកកណ្តៀងបានចុះធ្វេីការប្រជុំពង្រឹងក្រុមផលិត បន្លែសុវត្ថិភាពនៅភូមិជ្រែងឃុំស្វាយលួងស្រុកកណ្តៀងខេត្តពោធិ៍សាត់ ក្នុងកិច្ចប្រជុំនេះបានផ្តោតសំខាន់លេីការ បណ្តុះបណ្តាលកសិករបន្ថែម លើបច្ចេកទេសដំាបន្លែតាមស្តង់ដារGAP បន្ទាប់ពីសិក្សាទ្រឹស្តីរួចក៏មានការចុះអនុវត្តន៍ផ្ទាល់ដោយផ្តោតលេី បច្ចេកទេសថែទំាដំណំា,បច្ចេកទេស ប្រមូលផល,ការវេចខ្ចប់និងការដឹកជញ្ជូនផងដែរ ក្នុងនោះកសិករចូលរួមសរុប១៥ នាក់/ស្រ្តី១៤នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម