ថ្ងៃពុធ៣រោចខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី១៦ខែតុលា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំការងាររៀបចំទិវា ស្បៀងអាហារពិភពលោក ឆ្នាំ២០១៩ដែលមានការចូលរួមពីលោក លោកស្រីជាគណៈកម្មការរៀបចំទិវារបស់មន្ទីរ តំណាងអង្គការសង្គមស៊ីវិល និងពិធីការសរុប២៨រូប/ស្រី ០៨រូប។កិច្ចប្រជុំក្នុងគោលបំណង៖
១.បង្ហាញពីការទទួលខុសត្រូវ របស់គណៈកម្មការ
២.បង្ហាញពីលទ្ធផលការងារដែលបានដាក់ផែនការកាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៩
៣.ការបែងចែកការទទួលខុសត្រូវតាមផ្នែក ការរៀបចំសណ្តាប់ធ្នាប់ ការរៀបចំវេទិការ ស្តង់ ~វត្ថុអនុស្សារីយ៍ ~ការរៀបចំអាហាំរ៉ន់ និងអាហាថ្ងៃត្រង់ និងការត្រៀម ស្រូវពូជ~បន្លែ
៤.ការរៀបចំពិពណ៍ និងឈុតសំដែងខ្លីទាក់ទងនឹងកសិកម្ម និងបញ្ហាផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម