ថ្ងៃព្រហស្បត្តិ៍៤រោចខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០១៩ សង្កាត់រដ្ឋបាលជលផលកណ្ដៀង សហការជាមួយកងកំលាំងប្រដាប់អាវុធ បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផល នៅចំនុចបឹង តាយ៉ងស ភូមិ ចារុះ ឃុំរាំងទិល ស្រុក កណ្ដៀង ជាលទ្ធផល បាន ១ ករណី (បំផ្លាញចោល)
_ របាំងសាច់អួនក្រឡាល្អិត ចំនួន ៥ខ្សែប្រវែង ១២០០ ម៉ែត្រ
_ ក្បាលបរ ចំនួន ៧គ្រឿង
_ បង្គោលចំនួន ២៥០ ដើម
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម