ថ្ងៃសុក្រ៥រោចខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី ១៨ខែតុលា ឆ្នាំ ២០១៩លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ ជាមួយថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ កសិកម្មក្រុង ស្រុក និងមន្រ្តី ដោយសហការជាមួយ ក្រុមប្រតិភូមកពីអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាន រដ្ឋបាលជលផល រដ្ឋបាល ព្រៃឈើ មន្ទីរកសិកម្ម ចំនួន០៦ខេត្ត និងអង្គការសង្គម
ស៊ីវិលបានរៀបចំសំអាតទីធ្លា ការរៀបចំផលិតផលសម្រាប់ដាក់តាំងក្នុងស្តង់បង្ហាញនិងវេទិការពិធីស្បៀងអាហារពិភពលោក នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម