មាតិកា
ការប្រារព្វទិវាស្បៀងអាហាពិភពលោកក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រដ្ក្នុមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ២០ តុលា ២០១៩
173

នាព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការណ៍ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំប្រារព្វទិវាស្បៀងអាហារពិភពលោកក្រោមប្រធានបទ “យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ ឃ្លានឲ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង” ដែលពិធីនេះប្រារព្វក្នុងបរិវេណវត្តមុន្នីឧត្តម ស្ថិតនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមជាកិត្តិយសពីឯកឧត្តម លោកជំទាវឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង លោកស្រី Francesca Erdelmann តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (WFP) លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិប្រជាជាតិ (FAO)  ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត អជ្ញាធ័រស្រុក /ឃុំមន្រ្តីរាជការមន្ទីរ និងប្រជាពលរដ្ឋប្រមាណ៥០០នាក់។ កម្មវិធីរួមមានៈដំណើរទស្សនៈកិច្ច ពីការដាំបន្លែសុវត្ថិភាពរបស់កសិករនិង ការចិញ្ចឹមទា ការបង្ហាញពីឈុតសំដែងរបស់ក្រុមសីល្បៈមន្ទីរកសិកម្ម ការចែកស្រូវពូជចំនួន២៦០គ្រួសារ/០១គ្រួសារស្មើ២៥គ.ក្រ និងកូនឈើចំនួន០១ដើម/០១គ្រួសារបន្លែ០១កញ្ចប់(០៣មុខ/០១គ្រួសារ)ដាំកូនឈើបានចំនួន៥០ដើម(កូនធ្នង់៣០ដើម និង ក្រញូង២០ដើម។ ក្នុងកម្មវិធីនេះផងដែរក៍មានការតាំងបន្លែនិងផលិតផលកសិកម្មសុវត្ថិភាពចំនួន២០ស្តង់ក្នុងនោះ៖អគ្គនាយកដ្ឋានកសិកម្ម០១ស្តង់,រដ្ឋបាលជលផល០១ស្តង់,រដ្ឋបាលព្រៃឈើ០១ស្តង់,អគ្គនាយកផលិតកម្មនិងសុខភាពសត្វ០១ស្តង់,វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍកសិកម្មកម្ពុជា០១ស្តង់,នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម០១ស្តង់,នាយកដ្ឋានកសិឧស្សាហកម្ម០១ស្តង់,មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្តង់០៦ អង្គការដៃគូរ ចំនួន០៦ស្តង់ និងក្រុមកសិករដាំបន្លែ០១ស្តង់។

ចំនួនអ្នកចូលទស្សនា
Flag Counter