ថ្ងៃច័ន្ទ៨រោច ខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២១ខែតុលា ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមសិក្ខាសាលាស្តីពី "ពិនិត្យការអនុវត្តចំណូល-ចំណាយថវិកា០៩ខែ និងទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ របស់រដ្ឋបាលកណ្តាល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត" ក្រោមអធិបតីភាព ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅសណ្ឋាគារ តារា អ៊ែផត រាជធានីភ្នំពេញដោយមានការអញ្ជេីញចូលរួមពីតំណាងអង្គភាពថ្នាក់កណ្តាលទាំង ២០អង្គភាព និងតំណាងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្តទាំង ២៥ ទូទាំងប្រទស ដែលមានសិក្ខាកាមចំនួន ១៦០នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម