ថ្ងៃច័ន្ទ៨រោច ខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២១ខែតុលា ឆ្នាំ ២០១៩ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ មានបើកសិក្ខាស្តីពីគោលការណ៍ណែនាំសម្រាប់អ្នកឯកទេសផ្សព្វផ្សាយកសិកម្ម និងបញ្ជ្រាបពីអនុក្រឹតលេខ៨១ ស្តីពីតួនាទី និងភារកិច្ចនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលរៀបចំដោយនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពរបស់លោកគង់ ពុទ្ធារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកស្រីសែម សុធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់។ សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយ និងបញ្ជ្រាបអំពីគោលការណ៍ណែនាំសម្រាប់អ្នកឯកទេសផ្សព្វផ្សាយកសិកម្ម និងអនុក្រឹតលេខ៨១ ដែលបានអធិប្បាយអំពីតួនាទី និងភារកិច្ចនៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាប្រមូលយកធាតុចូលដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងនូវគោលការណ៍ណែនាំសម្រាប់អ្នកឯកទេសផ្សព្វផ្សាយកសិកម្មផងដែរ។ សិក្ខាសាលានេះមានការចូលរួមដោយមន្ត្រីមន្ទីរកសិកម្មខេត្តចំនួន២១នាក់/ស្រី៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម