ថ្ងៃអង្គារ៍៩រោច ខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២២ខែតុលា ឆ្នាំ ២០១៩ក្រុមបច្ចេកទេសផលិតពូជគម្រោងRIAPIP របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានចុះពិនិត្យមើលស្ថានភាពស្រែផលិតពូជ នៅសហគមន៍
កសិកម្មកំពង់ឡរីកចំរើន ភូមិកំពង់ពោធិ៍ និង សហគមន៍បឹងសាមគ្គី ភូមិបឹង ឃុំបឹងកន្ទួត ស្រុកក្រគរ។ក្នុងពេលជាមួយគ្នានេះដែរក្រុមការងារ បានចុះកាត់ពូជ លាយ និងណែនាំពីការការពារសត្វចង្រៃចាប់ដំណាក់កាលនេះរហូតដល់ដំណាក់កាលទុំ ជាពិសេស ត្រូវគ្រប់គ្រងនិងអនុវត្តតាមបច្ចេកទេសប្រមូលផល និងសំរិតសំរាំងទុកដាក់ក្រោយពេលផល ដើម្បីក្លាយជាពូជសុទ្ធល្អ និងមានតំលៃខ្ពស់ស្របតាមទីផ្សារតម្រូវការរបស់យើង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម