ថ្ងៃអង្គារ៍៩រោច ខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២២ខែតុលា ឆ្នាំ ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី" ការវាយតម្លៃសេវាកម្មប្រពន្ធ័អេកូឡូស៊ីក្នុងកំរិតកសិដ្ឋាន និងទេសភាព" ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តារង បណ្ឌិត ហួន ថាវរ: អ្នកស្រាវជ្រាវជាន់ខ្ពស់របស់គំរោង ការពង្រីកបច្ចេកទេសកសិកម្មដែលធន់នឹងអាកាសធាតុ និងជាសាកលវិទ្យាធិការរងនៃសាកលវិទ្យាលយ័ភូមិន្ទកសិកម្មនៅនៅសណ្ឋាគារសិនជូរី ។គោលបំណងនៃវគ្គបណ្តុះបណ្តាល :
១_ ចុះទស្សនកិច្ចនៅទីវាល ដើម្បីកំណត់ឧបករណ៍វាយតម្លៃសេវាកម្មប្រពន្ធ័អេកូឡូស៊ីដែលសមស្របសម្រាប់គម្រោង SUCRA ២_ ការបណ្តុះបណ្តាលលើទ្រឹស្តីនិងការអនុវត្តនៃការវាយតម្លៃ សេវាកម្មប្រពន្ធ័អេកូឡូសុី។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម