មាតិកា
ពិធីចែក​ស្រូវ​ពូជ​សែន​ក្រអូបដល់កសិករ​​ដែល​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​ចំនួន០៤ភូមិ ឃុំស្វាយដូនកែវ ចំនួន៥១១គ្រួសារ ស្មើ៥១តោន១០០គក្រ ក្នុង​វិទ្យាល័យ​អូរតាប៉ោង
ចេញ​ផ្សាយ ២៣ តុលា ២០១៩
93

ថ្ងៃអង្គារ៍៩រោច ខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២២ខែតុលា ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួម ​ពិធីចែក​ស្រូវ​ពូជ​សែន​ក្រអូបដល់កសិករ​​ដែល​ជួប​បញ្ហា​គ្រោះ​រាំងស្ងួត​ចំនួន០៤ភូមិ ឃុំស្វាយដូនកែវ ចំនួន៥១១គ្រួសារ ស្មើ៥១តោន១០០គក្រ ក្នុង​វិទ្យាល័យ​អូរតាប៉ោងក្រោមអធិបតីភាព ឯកឧត្តម​ ម៉ៅ​ ធនិន​ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​ពោធិ៍សាត់​​ ​ រួម​ជាមួយ​ឯកឧត្ដម​ ម៉ក់​រ៉ា​ ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ អភិបាល អភិបាលរងស្រុក និង​មន្ទីរ​ ជុំវិញខេត្ត និងបាន​​ចុះ​ពិនិត្យ​ស្ថានភាព​ ការ​ប្រមូល​ផល​ស្រូវ​ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ស្រោច​ស្រព​ប្រឡាយ​មេ​ដំណក់​អំពិល​ ក្នុង​ភូមិ​សាស្ត្រ​ប៉ែក​ខាង​លើ​ របស់​ស្រុក​បាកាន​ និង​ចុះ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ដែល​ទទួល​ការ​ប៉ះ​ពាល់​នៅ​ត្រង់​ចំណុច​បឹង​ស្តុក​ ឃុំ​ផ្ទះ​រុង​ ស្រុក​តាលោសែន​ជ័យ​ ដោយ​ការដ្ឋាន​សាងសង់​ប្រឡាយ​ដំណក់​ឈេីក្រំ​។  ក្នុង​ខណៈ​នោះ​ឯកឧត្ដម​ បាន​ស្នើ​ឲ្យ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​ រដ្ឋាភិបាល​ស្រុក​តាលោសែន​ជ័យ​ និង​អ្នក​ម៉ៅ​ការ​ ការ​ដ្ឋាន​សហការ​ គ្នា​ជួយ​សម្រួល​រំដោះ​ទឹក​ចេញ​ពី​តំបន់​នេះ​ ដើម្បី​កុំ​ឲ្យ​ខូចខាត​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​។

ចំនួនអ្នកចូលទស្សនា
Flag Counter