ថ្ងៃពុធ១០រោច ខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២៣ខែតុលា ឆ្នាំ២០១៩បានដឹកនាំកិច្ចប្រជុំពង្រឹងការងារវិស័យព្រៃឈើឡើងវិញក្នុងខេត្តពោធិ៍សាត់ នៅសាល ប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែល មានការចូលរួមពី លោកអនុប្រធានមន្ទីរ នាយខណ្ឌ ផ្នែក សង្កាត់ និងការិយាល័យរដ្ឋបាលបុគ្គលិក សរុបចំនួន១០រូប។ កិច្ចប្រជុំគោលបំណងក្តាប់ការងារលទ្ធផលរីកចំរើននៃការដាក់ផែនការក្នុងកិច្ចប្រជុំថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០១៩ និង ការងារថ្មីៗបន្ទាន់មួយចំនួនដែលត្រូវអនុវត្ត។លទ្ធផលនៃកិច្ចប្រជុំបានឯកភាពនូវចំណុចជាគោលការណ៍ មួយចំនួនដូចជាៈ១.រៀបចំឯកសារការប្រគល់ឈើ(វត្ថុតាង)ដោយមានការប្រគល់-ទទួលត្រឹមត្រូវទៅគ្រប់អ្នកពាក់ពន្ធ និង ថតចំលងឯកសារទុកឱ្យបានច្រើនទុកមន្ទីរ/ខណ្ឌ/ផ្នែក/សង្កាត់ ២.រៀបចំគណៈកម្មការរុករានដីព្រៃថ្នាក់ខេត្ត ផ្ញើទៅក្រសួង ដោយធ្វើការទំនាក់ទំនងជាមួយនាយករដ្ឋបាលសាលាខេត្ត ដើម្បីពន្លឿនការងារឱ្យបានឆាប់ ៣.រៀបចំទីតាំងដី និងរកចំណុចUTM នៅស្រុកភ្នំក្រវាញចំនួន ១០ហិកតា សម្រាប់ធ្វើរោងសន្និធិឈើក្នុងខេត្ត ៤.ធ្វើការប៉ាន់ប្រមាណការប្រើប្រាស់ឈើក្នុង ខេត្តក្នុង០១ឆ្នាំ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម