មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១០ខែក្នុងឆ្នាំ២០១៩
ចេញ​ផ្សាយ ២៦ តុលា ២០១៩
117

នៅថ្ងៃសុក្រ១២រោច ខែអស្សុជ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១០ខែក្នុងឆ្នាំ២០១៩ដែលមានការចួលរូមពី លោក លោកស្រី អនុប្រធានមន្ទីរ នាយ-នាយរងខណ្ឌ នាយ~នាយរងផ្នែក/សង្កាត់រដ្ឋបាលព្រៃឈើនិងជលផល ប្រធាន-អនុប្រធានការិយាល័យជំនាញ និងកសិកម្មក្រុង/ស្រុក សរុបចំនួន៣៨រូប/ស្រី០៣រូប។គោលបំណងកិច្ចប្រជុំ ក្តាប់សភាពការរីកចំរើន បញ្ហាប្រឈម ដំណោះស្រាយនិងដាក់ចេញនូវផែនការអនុវត្តបន្ត ។ចំណុចឯកភាពនៃកិច្ចប្រជុំ បានដាក់ចេញនូវផែនការបន្តរួមមានៈ
១.ចុះពិនិត្យការឈូសឆាយដីនៅចំណុចបឹងកំពីងពួយ ភូមិត្រាង ២.ទំនាក់ទំនងរកជំនួយដើម្បីការងារអភិរក្សជលផល 
៣.កំណត់មុខសញ្ញាជនល្មើស ការប្រព្រិត្តបទល្មើស
៤.តាមដានជាប្រចាំការរុករានដីព្រៃ និងបង្ក្រាបបទល្មើសព្រៃឈើ ៥.បង្កើតគណៈកម្មការរុករានដីព្រៃ ថ្នាក់មន្ទីរ 
៦.បង្កើតក្រុមតេឡេក្រាមជាមួយភ្នាក់ងារពេទ្យសត្វភូមិដើម្បីជួយការងារផលិតកម្ម និងបសុព្យាបាលបន្ថែម 
៧.ជំរុញការងារសាងសង់ឡជីវឧស្ម័ន ឱ្យបានច្រើនដើម្បីប្រើប្រាស់សម្រាប់ការងារដាំបន្លែ និង ផលិតផលកសិកម្មសុវត្ថិភាព ៨.ពង្រឹងសមត្ថភាពបន្ថែមដល់សហគមន៍កសិកម្ម ពីការដឹកនាំ ការកត់ត្រាបញ្ជីគណនេយ្យ និងខ្សែសង្វាក់ទីផ្សារ 
៩.កំណត់តំបន់ដាំដុះ (តំបន់សក្តានុពលនៃការដាំដុះ) រៀបចំផែនទីប្រើប្រាស់ដី និងនិន្នាការបំរែបំរួល 
១០.បង្កើនការផ្សព្វផ្សាយបន្ថែមទាក់ទងនិងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បោះពុម្ភព្រិត្តិប័ត្រព័ត៌មានកសិកម្ម ចងក្រងវីដេអូបច្ចេកទេសកសិកម្ម 
១១.ត្រូវក្តាប់ស្ថិតិគ្រឿងយន្តកសិកម្ម និងរៀបចំបើកវគ្គបច្ចេកទេសគ្រឿងយន្តកសិកម្ម 
១២.កសិកម្មក្រុង/ស្រុក ត្រូវពង្រឹងសមត្ថភាពអង្គភាព និងមន្រ្តីដើម្បីក្លាយខ្លួនជាអ្នកផ្តល់សេវាសាធារណៈគ្រប់ផ្នែកទាក់ទងនិងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យបានល្អ និងប្រសិទ្ធភាពនាពេលខាងមុខ 
១៣.គ្រប់ខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល/ការិយាល័យជំនាញ/ការិយាល័យកសិកម្មក្រុងស្រុក ត្រូវពន្លឿនការងារទូទាត់ថវិការកម្មវិធីឆ្នាំ២០១៩ និងរៀបចំថវិកាP3 និងP4 ឆ្នាំ២០២០ឱ្យបានឆាប់ 
និង១៤.ត្រៀមលក្ខណៈរៀបចំបុណ្យអុំទូក និងអកអំបុកសម្រាប់
ខេត្តយើង។

ចំនួនអ្នកចូលទស្សនា
Flag Counter