មាតិកា
ចុះ ត្រួតពិនិ្យជាក់ស្ដែងដីព្រៃលិចទឹក នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ
ចេញ​ផ្សាយ ២៩ តុលា ២០១៩
99

ថ្ងៃច័ន្ទ១កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០១៩ ក្រុមការងារមន្ទីរកសិកម្ម ដឹកនាំដោយ លោក ភុំ វិមល នាយខ័ណ្ឌជលផលពោធិ៍ សាត់សហការណ៍ជាមួយ ក្រុមការងារ គណៈបញ្ជាការឯកភាពស្រុកក្រគរ ដឹកនាំ ដោយ លោក ខាត់ ពុយអភិបាល រងស្រុក ដែលមានការចូលរួម នាយផ្នែកក្រគរ នាយ សង្កាត់កំពង់លួង ក្រុមប្រឹក្សាឃុំអន្សាចំបក់ និងកងកំលាំងប្រដាប់អាវុធបានចុះ ត្រួតពិនិ្យជាក់ស្ដែងដីព្រៃលិចទឹក នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ក្រោយពិនិត្យជាក់ស្ដែងឃើញថាមានជនលួចទន្រ្ទានដី ព្រៃលិចទឹកនិងភ្ជួរធ្វើស្រែចំនួន ៣,៦ ហិចតា ក្រុមការងារចំរុះនិងរៀបចំសំណុំរឿងដកហូតជាសម្បត្តិរដ្ឋវិញ។ក្រុមការងារចុះជួយឃុំអន្សាចំបក់ បានជួយស្លាកបម្រាមទន្រ្ទានដីព្រៃលិចទឹក ចំនួន ៣ ស្លាកទៀតដើម្បីយកទៅបោះនៅ ចំណុចសំខាន់ៗ។

ចំនួនអ្នកចូលទស្សនា
Flag Counter