ថ្ងៃអង្គារ ២កើតខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ គណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ ដឹកនាំដោយ ឯកឧត្តម ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកម្លាំង គណៈបញ្ជាការឯកភាពស្រុកក្រគរ ខណ្ឌរដ្ឋបាល ជលផលពោធិ៍សាត់ ( ផ្នែក/សង្កាត់) អាជ្ញាធរ ឃុំអន្សាចំបក់ បានចុះបោះស្លាកបម្រាមហាមដាច់ខាតកាប់ទន្រ្ទាន ឈូសឆាយព្រៃលិចទឹក នៅចំណុចរសើបៗ( hotspot) ដែលជនខិលខូចលួចទន្រ្ទានដីព្រៃលិចទឹកបានចំនួន ៣ ស្លាក(ទួលសាលា,ទួលក្រសាំងនិងអន្លង់ដំរី)ថវិកាដែលធ្វើ ស្លាកនេះដែរ លោកប្រធានក្រុមការងារចុះជួយឃុំ អន្សាចំបក់។ក្រោយពីបានបោះស្លាករួចរាល់ ក្រុមការងារបាន បន្តបង្រ្កាបចំពោះជនលួចទន្រ្ទាន ឈូសឆាយព្រៃលិចទឹកបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម