ថ្ងៃព្រហស្បត្តិ៍៤កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី៣១ខែតុលា ឆ្នាំ ២០១៩ លោក ហៃ ធូរ៉ាអនុប្រធានមន្ទីរ និងលោក សៅ វណ្ណៈ ប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្មខេត្ត បានចូលរួមកិច្ចប្រជុំលើកទី២ ស្តីពីការពិនិត្យលើសេចក្តីព្រាងលក្ខន្តិក:និងបទបញ្ជាផ្ទៃក្នុងរបស់សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា (CACA) ក្រោមការដឹកនាំដោយលោក ស្រ៊ុន សុខុម អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម និងមានការអញ្ជើញចូលរួមពីលោកប្រធាននាយដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ប្រធានមន្ទីរ ឬអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី ខេត្ត ថ្នាក់ដឹកនាំការិយាល័យជំនាញខេត្ត រាជធានីទាំង២៥។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម