ថ្ងៃសុក្រ៥កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្តបានចុះពិនិត្យការប្រមូលផលស្រូវរបស់ប្រជាកសិករក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន។ចំពោះការប្រមូលផលជិតអស់ហើយ នៅសល់ប្រហែល៣០%ដែលមិនទាន់ច្រូតកាត់ ចំណែកឃុំតាលោ ស្រូវកំពុងដល់ដំណាក់កាលទុំពេញវាល ប៉ុន្តែដោយសារមេឃស្រទំ ម៉ាស៊ីនច្រូតមិនអាចចុះច្រូតបាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម