ថ្ងៃសុក្រ៥កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋប្រធានមន្ទីរបានចូលរួមពិធីជួបសំណេះសំណាល និងចែកអាវឯកសណ្ឋានក្រុមគ្រួសារ ម៉ូតូឌុបក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និងជាមេគ្រួសារម៉ូតូឌុបក្រុងពោធិ៍សាត់ ចំនួន៨៩៩នាក់ ស្រី១៧នាក់ ក្នុងនោះម៉ូតូកង់បី ចំនួន៦៩នាក់ ស្រី០១នាក់ និងបងប្អូនរត់រ៉ឺម៉ក ចំនួន៣៨នាក់។ ជាមួយគ្នានោះ ឯកឧត្តមក៏បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកសមាជិកាក្រុមគ្រួសារម៉ូតូឌុប និងអ្នកចូលរួមជាង១ពាន់នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាម និងសារុង១ ដែលសម្ភារៈទាំងអស់នេះបានមកពីការរចូលរួមចំណែក ពីសំណាក់ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តម កែវ រតនៈ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម