ថ្ងៃច័ន្ទ៨កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក ស្រី សែម សុធា បានចូលរួមសិក្ខាសាលា
ពិគ្រោះយោបល់ស្តីពីសេចក្តីព្រាងគោលនយោបាយធនធានមនុស្សក្រោម អធិបតីភាព ឯកឧត្តម នុត ចន្ទ័សុខា រដ្ឋលេខាធិការ ប្រចាំការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។
គោលបំណងនៃសិក្ខាសាលា:គឺប្រមូលធាតុចូលសំខាន់ៗពីគ្រប់អ្នកពាក់ពន្ធ័ដើម្បីឲ្យឯកសារពង្រាងនេះកាន់តែល្អប្រសើរក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងការអភិវឌ្ឍន៍ធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាពនិងការជឿទុកចិត្ត សំដៅបម្រើសេវាជូនប្រជាជនឲ្យកាន់តែប្រសើរ។សិក្ខាសាលានេះធ្វើនៅ
សណ្ឋាគាររីជិនសុីអង្គរខេត្តសៀមរាប៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម