ថ្ងៃច័ន្ទ៨កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី០៤ខែវិច្ឆិកា ឆ្នាំ ២០១៩ លោក មាស សេត ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ពេជ្រ ពន ភ្នាក់ងារផ្សព្វផ្សាយឃុំ បឹងកន្ទួត បានចុះជួបកសិករដើម្បីពិភាក្សា ពីកិច្ចការប្រមូលផល និងផ្តល់បច្ចេកទេសទុកដាក់ក្រោយប្រមូលផលស្រូវ នៅស្រែបង្ហាញពង្រីកគ្រាប់ស្រូវ ពូជផ្ការំដួល របស់កសិករឈ្មោះ ឈិន ភារម្យ នៅភូមិកណ្តុរស ឃុំបឹងកន្ទួត ស្រុកក្រគរ ដែលមានកសិករចូលរួម ១៦នាក់។ ក្នុងពេលនោះដែរ ក្រុមការងារ បានអនុវត្តការស្ទង់ ទិន្នផលស្រែបង្ហាញផ្ទាល់ ជាលទ្ធផលទទួលទិន្នផលជា មធ្យម៤.០៥០គ.ក្រ/១ហិកតា។ក្រុមកសិករសំដែងនូវការត្រេកអរនូវទិន្នផលល្អប្រសើរ និងសំណូមពរឱ្យមានគម្រោងនេះបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម