នាព្រឹកថ្ងៃពុធ១០កើត ខែកត្កិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនិងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដឹកនាំដោយ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ និងមន្រ្តីរាជការ ~លោក សូ សាហុង អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញនិងសហការី បានចូលរួមពិធីក្រុងពាលី ទូក<ង > តេជោ សែនជ័យបារមីលលកសចាស់ និង ក្រវាញសែនជ័យបារមីតា ដំរីស ក្រោមការរៀបចំពិធីដោយព្រះតេជគុណ ហួត សុធា ព្រះចៅអធិការវត្តលលកសចាស់ ដោយមានការចូលរួមពីគណៈកម្មការទូក និងកីឡាករ។ពិធីក្រុងពាលីនេះរៀបចំតាមបែបប្រពៃណី ទំនៀមទំលាប់របស់ខ្មែរយើង ដោយមានការសែនព្រេន នំចំណី ជ្រូក មាន់ទា ក្ងាន ផ្លែឈើ ផ្កាភ្ញី ទឹកអប់ប្រេងម្សៅ អមដោយក្រុមឆៃយ៉ាំ និងភ្លេងប្រពៃណីកំដរ ជាពិសេសមានការ ដង្ហែទូកង ចុះកំពង់ទីកន្លែងហ្វឹកហាត់សមផងដែរ។លោក ចៅអធិការបានប្រោះព្រំ ប្រសិទ្ធពរជ័យ និងសុំការជួយពីម្ចាស់ទឹកដី ទេវតាថែរក្សា និងវត្ថុស័កសិទ្ធក្នុងលោក ជួយដល់ទូក ទាំងពីរទទួលជ័យជំនៈក្នុងការប្រណាំងទូកថ្ងៃទី០៨~០៩ ខែវិច្ឆិកា ឆ្នាំ២០១៩នៅខេត្តពោធិ៍សាត់របស់យើង។ ក្នងពេលនោះដែរ លោកប្រធានមន្ទីរ និង លោក អភិបាលស្រុកក៏បានជួបសំណេះសំណាល លើកទឹកចិត្តកីឡាករឱ្យប្រឹងប្រែងហ្វឹកហាត់ ថែរក្សាសុខភាពចាប់ពីពេលនេះរហូតដល់ថ្ងៃចប់ការប្រកួត។ជាចុងក្រោយ លោកទាំង២ក៏បានផ្តល់ជាគ្រឿងឧបភោគ និងបរិភោគដូចជា អង្ករ ភេជ្ជសៈ និងថវិកាមួយចំនួនសម្រាប់ផ្គត់ផ្គង់ដល់គណៈកម្មការនិងក្រុមកីឡាករទូកងទាំង២ផងដែ។