ថ្ងៃព្រហស្បតិ៏ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមបើកវគ្គបណ្តុះបណ្តាលស្តីពីការសិក្សារៀនសូត្រពីកសិករទៅកសិករ និងការផ្សារភ្ជាប់ផលិតផលកសិកម្មទៅទីផ្សារ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៏សាត់ដែលមានសមាសភាពចូលរួមសរុប ៥០ នាក់ ស្រី១៦ នាក់ ។ ក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីកសិកម្មស្រុក និងភ្នាក់ងារផ្សព្វផ្សាយឃុំអំពី យន្តការនៃការអនុវត្តការសិក្សា ពីកសិករទៅកសិករ (F2F) និងយន្តការនៃការបង្កើតក្រុមបណ្តុំអាជីវកម្មការផ្សារភ្ជាប់ទៅទីផ្សារ និងការរំលឹកពីបច្ចេកទេស ប្រើប្រាស់ TABLET ដល់ CEWs ថ្មី ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម