មាតិកា
អបអរសាទរទិវាបុណ្យឯករាជ០៩វិច្ឆិកា លើកទី៦៦ និងពិសារអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅ បរិវេណមុខមន្ទីរ
ចេញ​ផ្សាយ ០៩ វិច្ឆិកា ២០១៩
197

នៅព្រឹកថ្ងៃសោរ៍១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយថ្នាក់ ដឹកនាំ និងមន្រ្តីរាជការមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  បានរៀបចំនិងតុបតែងអំបុក ចេក ដូង ផ្កាភ្ញី មានលក្ខណៈប្រណៃណី ដើម្បី អបអរសាទរទិវាបុណ្យឯករាជ០៩វិច្ឆិកា លើកទី៦៦ និងពិសារអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ នៅ បរិវេណមុខមន្ទីរ។ មន្រ្តីរាជការនៃមន្ទីរទាំងអស់ បានសំដែងការពេញចិត្ត និងបរិភោគអំបុកយ៉ាងឆ្ងាញ់ពិសារ និងចងចាំជានិច្ច។មន្រ្តីរាជការនៃមន្ទីរទាំងអស់សូមគាំទ្រពេញ ទំហឹងចំពោះរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជាដែល បានរួមសុខ រួមទុក្ខ ដោះស្រាយបញ្ហាប្រជាពលរដ្ឋ ធានាបាននូវសន្តិសុខ ស្ថេរភាព អភិវឌ្ឍន៍ប្រទេសជាតិរីកចំរើនរុងរឿងជានិរន្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter