ថ្ងៃពុធ២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញជលផល ផ្នែករដ្ឋបាលជលផលក្រគរ សហការណ៍ជាមួយ សង្កាត់រដ្ឋបាលជលផលកំពង់លួង និងកងកម្លាំងប្រដាប់អាវុធបានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្រ្កាបបទល្មើសជលផលកម្លាំងសរុប ៨នាក់ កាណូត ចំនួន ២ គ្រឿង នៅចំណុចខាងលិចកំពង់លួង ដល់កំពង់ប្រាក់ ឃុំកពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាលទ្ធផល បំផ្លាញចោល៖
_ របាំងសាច់អួនចំនួន ៣ ខ្សែ ប្រវែង ៧៥០ម
_ ក្បាលបរចំនួន ៣ មាត់
_ បង្គោលចំនួន ២៧០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ៧៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម