មាតិកា
កិច្ចពិភាក្សាបញ្ហាមួយចំនួនទាក់ទងទៅនឹងការបើកច្រកព្រំដែនកម្ពុជា ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតជាមួយប្រតិភូខេត្តត្រាតនៃព្រះរាជាណាចក្រថៃ
ចេញ​ផ្សាយ ១៦ វិច្ឆិកា ២០១៩
100

ថ្ងៃសុក្រ៤រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរបានចូលរួមពិភាក្សាបញ្ហាមួយចំនួនទាក់ទងទៅនឹងការបើកច្រកព្រំដែនកម្ពុជា ថៃ រវាងខេត្តពោធិ៍សាត់ និងខេត្តត្រាតជាមួយប្រតិភូខេត្តត្រាតនៃព្រះរាជាណាចក្រថៃដឹកនាំដោយឯកឧត្តម ភិឈាន លិមវ៉ាំងយូ អភិបាលនៃគណៈអភិបាលខេត្តត្រាត និងរដ្ឋបាលខេត្តពោធិ៍សាត់ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។ហើយក្នុងពិធីជួបសំណេះសំណាលនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ ក៏បានស្នើសុំឲ្យ ឯកឧត្តម ភិឈាន លិមវ៉ុាងយូរ អភិបាលខេត្តត្រាតជួយបើកច្រកព្រំដែនក្នុងមួយសប្តាហ៍ ចំនួន២ថ្ងៃបន្ថែម ទៀត គឺថ្ងៃ(សុក្រនិងថ្ងៃអាទិត្យ) ។ដែលកន្លងមកក្នុងមួយសប្តាហ៍បើកបាន៣ថ្ងៃ ពីថ្ងៃចន្ទពុធសៅរ៍ ។ក្នុងនោះដែរ ឯកឧត្តម ម៉ៅ ធនិន ក៏បានស្នើសុំបន្ថែមឲ្យមានប្រតិបត្តិការ ល្អលើការងារព្រំដែនដូចជាផ្នែកកសិកម្ម សិប្បកម្ម នឹងការដោះដូរទំនិញ សុំឲ្យមានអ្នកវិនិយោគចូល មកដាក់ការវិនិយោគឱ្យបានច្រើន និងសុំបើក ច្រកព្រំដែនអន្តរជាតិដូចជាជួយពន្លឿននិតិវិធីរវាងខេត្តទាំងពីរឲ្យកាន់តែរលូន ។

ចំនួនអ្នកចូលទស្សនា
Flag Counter