មាតិកា
សកម្មភាពចុះជួបសហគមន៍កសិកម្ម និងជំរុញការអនុវត្តផែនការជំនួញ ផលិតកម្មស្រូវពូជ
ចេញ​ផ្សាយ ១៧ វិច្ឆិកា ២០១៩
186

ថ្ងៃសោរ៍៥រោចខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផលិតពូជរបស់គម្រោង RIAPIP បានចុះជួបជាមួយគណៈកម្មការសហគមន៍
កសិកម្មចំនួន៤សហគមន៍ក្នុងស្រុកក្រគររួមមាន:១.សហគមន៍
ត្រពាំងកន្ទួត ភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ២.សហគមន៍ស្នាដៃកសិករ ភូមិថ្មី ឃុំបឹងកន្ទួត ៣.សហគមន៍ បឹងសាមគ្គី ភូមិបឹង ឃុំបឹងកន្ទួត និងសហគមន៍កំពង់ឡរីកចំរើន ភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ។គោលបំណងនៃការជួបសហគមន៍ គឺ ១.ត្រួតពិនិត្យនិង រៀបចំអនុវត្តផែនការជំនួញផលិតកម្មស្រូវពូជ ២.បង្ហាញរបៀបប្រើប្រាស់ឧបករណ៍វាស់សំណើម និងការស្ទង់ទិន្នផល ៣.ការត្រួត ពិនិត្យ~បាញ់ស្លាកសញ្ញានៅសំភារៈ ដែលគម្រោងRIAPIPផ្តល់ឱ្យ និងការរក្សាទុក ៤.កំណត់ពេលវេលាបង្វិលថវិកាកំចីឥតការ ប្រាក់មកគម្រោងវិញនៅសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០១៩ ។

ចំនួនអ្នកចូលទស្សនា
Flag Counter