ថ្ងៃអង្គារ៍៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារគម្រោងRIAPIP នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនក្រុមការងារ TMU និងទីប្រឹក្សាហិរញ្ញុវត្ថុនៃក្រសួងសេដ្ឋកិច្ច បានចុះតាមបណ្តាសហគមន៍កសិកម្មផលិតពូជ ចំនួន០៣ គឺ សហគមន៍កសិកម្មត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ,សហគមន៍ផ្ទះរុងរឿង ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និង សហគមន៍លាចរីកចំរើន ឃុំលាច ស្រុកភ្នំក្រវាញ ក្នុងគោលបំណង៖១.ពិនិត្យលទ្ធផលរីកចំរើន បញ្ហាប្រឈមនានា និងដោះស្រាយបញ្ហានៃដំណើរការផែនការផលិតកម្ម ២.ជំរុញការងារអនុវត្តផែនការជំនួញផលិតកម្មស្រូវ ៣.ពិនិត្យ ស្ថានភាពតាមទីតាំងស្រែផលិតស្រូវពូជ និងការប្តេជ្ញាចិត្តរបស់សហគមន៍ក្នុងការអនុវត្តបន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម