ថ្ងៃពុធ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយ លោក ភុំ វិមល រួមជាមួយនាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់ រដ្ឋបាលជលផលកំពង់លួង សហការណ៍ជាមួយ គណៈបញ្ជាការឯកភាព ស្រុកក្រគរ ដឹកនាំដោយលោក ខាត់ ពុយ អភិបាលរងស្រុក មានឃុំអន្សារចំបក់និងកងកម្លាំងប្រដាប់អាវុធបានចុះត្រួតពិនិត្យ ដីព្រៃលិច ទឹក នៅចំណុច ឫស្សីស្ដួច ភូមិអារ៉ងព្រួច ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
ដែលជនសង្ស័យបានលួចទន្ទ្រានដើម្បីធ្វើស្រែ ក្នុងតំបន់៣ ផ្ទៃដីចំនួន ២១,០៣ ហិចតា និងតំបន់២ ផ្ទៃដីចំនួន១១,៣៤ ហិចតា។បន្ទាប់មកក្រុមកាងារបានពិភាក្សាគ្នាដើម្បី បង្ករសំណុំលិខិតតាមនីតិវិធីច្បាប់ស្ដីពីជលផល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម