ថ្ងៃព្រហស្បត្តិ៍១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ បានចូលរួមសិក្ខាសាលាថ្នាក់ជាតិស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចនៅតំបន់ទន្លេសាប ជំហាន២ (TSSD-AF) ក្រោមអធិបតីភាព ឯកឧត្តម នី គឹមសាន ប្រធានគ្រប់គ្រងគម្រោង(NCDDs)និងលោក ប្រាក់ ជាតិថូ ប្រធានគ្រប់គ្រងគម្រោង(MAFF) នៅសណ្ឋាគារច័ន្ទមណ្ណីមណ្ណីច័ន្ទសុខសានខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីខេត្តគោលដៅទាំងប្រាំពីរ និងសេវាករ ព្រមទាំងលេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្រសួងសេដ្ឋកិច្ច គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកពាក់ព័ន្ធក្នុងក្របខ័ណ្ឌគម្រោងទាំងអស់សរុបចំនួន៧៩នាក់ ស្ត្រី១៨នាក់ក្នុងគោលបំណងពិភាក្សានិងសម្រេចពីផែនការ សកម្មភាព និងថវិកាសម្រាប់ឆ្នាំ២០២០។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម