ថ្ងៃព្រហស្បត្តិ៍១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មេត្តាជ្រាបដូចខាងក្រោម: ១.ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាល បាននាំ
ប្រតិភូនៃក្រសួងកសិកម្ម និង អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ចុះតាមដាន និងវាយតម្លៃនៃការអនុវត្តសកម្មភាពក្នុងក្របខណ្ឌថវិកាកម្មវិធី កម្មវិធីឡជីវឧស្ម័ន ដំណាំចំណីសត្វ និងការបង្កាត់គោ សប្បនិម្មិត នៅក្រុងពោធិសាត់។
២.ការិយាល័យផលិតកម្ម និងបសុព្យាបាលរួមជាមួយពេទ្យសត្វស្រុក ឃុំ និងភូមិ បានចុះចាក់វ៉ាក់ជំងឺសារទឹក និងអុតក្តាមគោក្របី នៅភូមិព្រៃវាំង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ចាក់បានគោក្របី សរុបចំនួន ១៤៧ក្បាល ក្នុងនោះក្របីចំនួន ៥២ក្បាល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម