ថ្ងៃអង្គារ ១៥ រោច ខែកក្តិក ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរបានដឹកនាំកិច្ចប្រជុំរៀបចំឯកសារពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រាប់កិច្ចប្រជុំបង្ហាញដល់ ការិយាល័យប្រជាពលរដ្ឋ ដែលមានការចូលរួមពី លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលជលផល និងការិយាល័យជំនាញសំខាន់ៗសរុប១០រូប/ស្រី០១រូប។អង្គប្រជុំ បានសម្រេចនូវ ចំណុចជារួមៈ១.រចនាសម្ពន្ធគ្រប់គ្រង ដឹកនាំ របស់មន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើ និងជលផល ការិយាល័យជំនាញ និងកសិកម្ម/ក្រុងស្រុក ២.ឯកសារគតិយុត្តិ គោលការណ៍នីតិវិធី នៃការអនុវត្ត ៣.ការសហការអនុវត្តការផ្តល់សេវាច្រកចេញចូលតែមួយ ៤.បញ្ហាប្រឈមនានា និងដំណោះស្រាយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម