មាតិកា
សកម្មភាពស្ថានភាពជំងឺអុតក្តាមគោ ក្របី និង ចាក់វ៉ាក់សាំងអុតក្តាមនិងសារទឹក នៅស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់
ចេញ​ផ្សាយ ២៨ វិច្ឆិកា ២០១៩
85

ថ្ងៃពុធ១កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក ផាត់ សារុន បានសហការជាមួយមន្ត្រីផ្នែកផលិតកម្ម ស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះទៅភូមិ ប្រហាល  ឃុំតាលោ ,ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ និង ក្រុងពោធិ៍សាត់ ពិនិត្យនិងក្តាប់ពីស្ថានភាពជំងឺអុតក្តាមគោ ក្របី  និង ចាក់វ៉ាក់សាំងអុតក្តាមនិងសារទឹក លើគោ ក្របីបានចំនួន១២៥ក្បាល / ក្របី  0 ក្បាល  ។ស្ថានភាពជំងឺគិតត្រឹមថ្ងៃ២៦/១១/២០១៩ ទាំង០២ ស្រុក/ក្រុង (គោ-ក្របីឈឺ សរុប៨១៦ក្បាលបានជាសះស្បើយ សរុប៦៤១ក្បាល / កូនគោងាប់១១ក្បាល។ជាវិធានការ និងសំណូមពរ៖ចាក់វ៉ាក់ទប់ស្កាត់ និង ចុះជួយព្យាបាលដំបៅគោ-ក្របីបន្ថែមនិង ស្នើសុំវ៉ាក់សាំងអុតក្តាម និងថ្នាំ ព្យាបាលដំបៅបន្ថែម។

ចំនួនអ្នកចូលទស្សនា
Flag Counter