ថ្ងៃពុធ ១កើត ខែមិគសិរឆ្នាំកុរឯកស័កពស២៥៦៣ ត្រូវថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំប្រចាំខែ កម្មវិធីASPIRE នៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិសាត់ ក្នុងគោលបំណង
១-ពិនិត្យមើលលទ្ធផលអនុវត្តការងារកន្លងមក។
២-ជំរុញឲ្យកសិកម្មស្រុក ក្រុងបញ្ចប់ការបញ្ចូលទិន្នន័យក្នុងប្រព័ន្ធMIS ក្នុង Tablet ឲ្យបានឆាប់។
៣-ផែនការចុះរៀបចំវេទិកាពហុភាគីពាក់ព័ន្ធ (MSP)
៤-ពន្លឿនការទូទាត់ថវិកាអោយបានមុនថ្ងៃ២៥/១២/២០១៩
កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារខេត្ត ការិយាល័យកសិកម្មក្រុង ស្រុក ក្រុមហ៊ុនឯកជនអនុវត្ត (PPP) អង្គការ EPDO និងក្រុមទីប្រឹក្សាកម្មវិធីផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម