ថ្ងៃពុធ១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កែវ ច័ន្ទកែវ អនុប្រធានមន្ទីរបានដឹកនាំក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីធ្វើបទបង្ហាញពីតួនាទី ភារៈកិច្ច ការទទួលខុសត្រូវ និងនីតិវិធី គោលការណ៍ ឯកសារបទដ្ឋានគត្តិយុត្តិ របស់មន្ទីរកសិកម្ម ជូនការិយាល័យប្រជាពលរដ្ឋ នៅសាលប្រជុំអង្គភាពច្រកចេញចូលសាលាខេត្តពោធិ៍សាត់ ដែលមានការចូលរួមពី លោក កឹម ចន្ថា ប្រធានការិយាល័យប្រជាពលរដ្ឋ និង មន្រ្តីសរុបចំនូន ១១នាក់/ស្រី០១នាក់។ខ្លឹមសារសំខាន់នៃបទបង្ហាញរួមមានៈ១.ស្ថានភាពទូទៅនៃក្របខណ្ឌមន្រ្តីរាជការ,២. រចនាសម្ព័ន្ធ ដឹកនាំគ្រប់គ្រង ៣.តួនាទីភារកិច្ច(ស្នូល) ថ្នាក់ដឹកនាំមន្ទីរ ការិយាល័យជំនាញ និងកសិកម្មក្រុង/ស្រុក(ស្របតាមប្រកាស២២០) និងដោយឡែកចំពោះខណ្ឌរដ្ឋបាលព្រៃឈើ និង ជលផល ៤.ការងារផ្តល់សេវារបស់ការិយាល័យ និងខណ្ឌរដ្ឋបាលទៅច្រកចេញចូលតែមួយ(ការធ្វើអាជីវកម្មពិឃាតសត្វ-សេវាត្រួតពិនិត្យអនាម័យសត្វ និងផលិតផលមានដើមកំណើតពី -សេវាអនាម័យទីសត្តឃាតដ្ឋាន សេវាចេញលិខិតអនុញ្ញាតិការធ្វើអាជីវកម្ម ថ្នាំកសិកម្ម និង ជីកសិកម្ម និង ការងារអភិវឌ្ឍន៍ផ្នែកវារីវប្បកម្ម) ៥.បញ្ហាប្រឈម និងដំណោះស្រាយ ។ចំពោះចំណុចដែលយកមកពិភាក្សាក្រោយពេលបទបង្ហាញមានដូចជាៈ តំលៃស្រូវទាប ,ស្ថានភាពនៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច,សេវាទាក់ទងនិងព្រៃឈើ(ការធ្វើសន្និធិ),សេវាសាធារណៈរបស់ការិយាល័យជំនាញ ដែលច្រកចេញចូលបានអនុវត្តទាក់ទងនិងវិស័យកសិកម្ម និង យុទ្ធសាស្រ្តជំរុញការងារផលិតកម្មសត្វ និងបញ្ហាប្រឈមនានា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម