ថ្ងៃព្រហស្បត្តិ៍២កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ១១សរ.ណន ចុះថ្ងៃទី២១ ខែវិច្ចិកា ឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តក្រោមកិច្ចដឹកនាំដោយ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹកនិង ឧតុនិយម និងមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់។ផ្អែកតាមសារាចរនេះសូមឲ្យ អាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គឺការងារបង្កបង្កើនផលស្រូវប្រាំងក្នុងឆ្នាំ២០១៩-២០២០អាចធ្វើបានតែមួយដង ទុកទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងការដាំដុះដំណាំផ្សេងៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម