នៅថ្ងៃសុក្រ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវ នឹងថ្ងៃ២៩ខែវិច្ឆិកាឆ្នាំ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរនិង ថ្នាក់ដឹកនាំការិ.រដ្ឋបាល និងមន្រ្តីកម្មសិក្សាការី បានចូលរួម សិក្ខាសាលាផ្សព្វផ្សាយខ្លឹមសារ ឯកសារលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការសុីវិលនៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្របខ័ណ្ឌថ្មី ក្នុងខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្ដម ជុក មុន្នី រដ្ឋលេខាធិការ
ក្រសួងមុខងារសាធារណៈ ឯកឧត្ដម ស សាមុីឌី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងលោក ចេង ឡៃ អភិបាលរងខេត្តពោធិ៍សាត់ តំណាងឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពី លោកអភិបាលស្រុក ក្រុង លោក លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីកម្មសិក្សា ចំនួន១១៦នាក់ផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម