មាតិកា
ពិធីអបអរសាទរខួបលើកទី៤១នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា(០២ ធ្នូ ១៩៧៨ ០២ ធ្នូ ២០១៩) ដែលប្រារព្ធធ្វើនៅលើផ្លូវខាងមុខសាលាខេត្ត ពោធិ៍សាត់
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០១៩
80

ថ្ងៃសៅរ៍៤កើត ខែ មិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ តំណាង លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ រួមជាមួយថ្នាក់ដឹកនាំការិយាល័យ ០៣រូប បានចូលរួម ពិធីអបអរសាទរខួបលើកទី៤១នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា(០២ ធ្នូ ១៩៧៨ ០២ ធ្នូ ២០១៩) ដែលប្រារព្ធធ្វើនៅលើផ្លូវខាងមុខសាលាខេត្ត ក្រោមវត្តមានឯកឧត្តម ឈុន សុង ទីប្រឹក្សារាជរដ្ឋាភិបាល និងលោក អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ព្រមទាំងយុវជនចូលរួមជាង១០០០នាក់មកពីក្រុងនិងស្រុកទាំងអស់ក្នុងខេត្តពោធិ៍សាត់។កម្មវិធីនេះក្នុងគោលបំណងឲ្យសមាជិកសមាជិការនិងយុវជនទូទៅបាន យល់ច្បាស់ពីប្រវត្តិ  បុព្វហេតុ និងពលិកម្មរបស់អតីតយុវជនកម្ពុជា។ ពង្រឹងសាមគ្គីភាព ឯកភាព និងបុព្វហេតុរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដល់សមាជិក សមាជិការ និងរចនាសម្ព័ន្ធគ្រប់លំដាប់ថ្នាក់  បន្តចូលរួមចំណែកឲ្យកាន់តែមានប្រសិទ្ធិភាពក្នុងបុព្វហេតុសង្គម តាមរយៈការពង្រឹងសមត្ថភាពយុវជន ឲ្យក្លាយជាអ្នកបន្តវេនដ៍រឹងមាំសម្រាប់កម្ពុជានាពេលអនាគតដ៍រុងរឿង សម្រាប់យើងទាំងអស់គ្នា។

ចំនួនអ្នកចូលទស្សនា
Flag Counter