ថ្ងៃច័ន្ទ៦កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរ បានចូលរួមសិក្ខាសាលាស្តីពី ការបូកសរុបលទ្ធផលការងារយេនឌ័រប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តឆ្នាំ ២០២០ នៅសណ្ឋាគា រេជិនស៊ី ខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ហោ ម៉ាលីន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ដោយមានការអញ្ជើញចូលរួមពីជនបង្គោលយេនឌ័រទាំង២៥ខេត្ត-ក្រុងក្រោមឱវាទក្រសួងកសិកម្ម ចំនួន៨០នាក់ ស្រ្តី៦៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម