មាតិកា
កិច្ចប្រជុំ របស់ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE
ចេញ​ផ្សាយ ០២ ធ្នូ ២០១៩
167

ថ្ងៃច័ន្ទ៦កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ២០១៩ នៅការិយាល័យកសិកម្មស្រុកបាកាន បានរៀបចំកិច្ចប្រជុំ របស់ក្រុមការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ASPIRE  ក្រោមការដឹកនាំពី លោក ឡាយ វិសិដ្ឋប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីមន្ត្រីថ្នាក់ខេត្ត០៣នាក់ មន្ត្រីកម្មវិធីថ្នាក់ស្រុក០៣នាក់ ភ្នាក់ងារផ្សព្វផ្សាយឃុំ CEWs ០៨នាក់ និង តំណាងក្រុមបណ្តុំអាជីវកម្ម៦នាក់/សរុប២៣នាក់។គោលបំណងនៃកិច្ចប្រជុំសំខាន់ៗរួមមានៈ
១-ពិភាក្សា ក្រុមបណ្តុំអាជីវកម្ម ដើម្បីឆ្ពោះទៅកាន់ទីផ្សារ
២-ពិភាក្សា ការរៀបចំផែនការធ្វើវេទិកា ក្រុមបណ្តុំអាជីវកម្ម នៅភូមិព្រះម្លូរ   ឃុំបឹងខ្នារ ស្រុកបាកាន។

ចំនួនអ្នកចូលទស្សនា
Flag Counter