មាតិកា
សិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម" ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ
ចេញ​ផ្សាយ ០៣ ធ្នូ ២០១៩
93

ថ្ងៃអង្គារ៍៧កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ បានចូលរួមពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិកម្ម" ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំការដូង។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកជំទាវ   ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ បុគ្គលិកព្រមទាំងក្មួយៗនិស្សិតចំនួន ៧៥០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter