ថ្ងៃអង្គារ៍៧កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៣ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចូលរួមជាមួយកងកំលាំង មាននាយ-នាយរងខណ្ឌ នាយផ្នែក នាយសង្កាត់សហការ ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកក្រគរ លោក ខាត់ ពុយ អភិបាលរងស្រុក អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងទន្លេសាប កងកំលាំង មន្រ្តីកិច្ចសន្យា សរុបកំលាំង២៤នាក់ កាណូត០៥គ្រឿងបានចុះបង្រ្កាបបទល្មើសនេសាទ។ ជាលទ្ធផល ពីចំនុចភូមិកំពង់ថ្គោល ដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។ជាលទ្ធផលបាន០១ ករណី បំផ្លាញរបាំងបរចំនួន១០ខ្សែ ប្រវែង៣.២០០ម ,ចំរឹង ៨៥០ដើម ក្បាលបរ ០៤គ្រឿង,លូកងសាច់អួន១៤គ្រឿង និងបាន ចាក់លែងត្រីចំរុះចូលទន្លេ ចំនួន២០០គ ក្រ ។ចំពោះត្រីប្រហុកបានចរាចរ ជាបណ្តើរៗចូលកំពង់ឆ្នាំងហើយ ។តាមការសាកសួរ ប្រជានេសាទបន្ថែមពីផលនេសាទដោយ ប្រើប្រាស់មងក្រឡា៣ ហ៊ុន ប្រវែង១០០ម អាចចាប់ត្រីបាន ពី ២០-២៥គ.ក្រ និង មងក្រឡា ៥-៧ហ៊ុន ចាប់បានពី៥-១០គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម