មាតិកា
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការមេ អភិវឌ្ឍន៏វិស័យកសិកម្មឆ្នាំ២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្ម រាជធានី ខេត្តឆ្នាំ២០១៩_២០២៣ នៅខេត្តកំពង់ធំ
ចេញ​ផ្សាយ ០៤ ធ្នូ ២០១៩
286

ថ្ងៃពុធ៨កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៤ ខែ  ធ្នូ ឆ្នាំ ២០១៩ លោក ហៃ ធូរ៉ា អនុប្រធានមន្ទីរ និងលោក អ៊ុក សុធា អនុប្រធានការិ. ផែនការគណនេយ្យ នៃមន្ទីរកសិកម្ម បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការមេ អភិវឌ្ឍន៏វិស័យកសិកម្មឆ្នាំ២០៣០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៏វិស័យកសិកម្ម រាជធានី ខេត្តឆ្នាំ២០១៩_២០២៣,នៅខេត្តកំពង់ធំ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម អគ្គលេខាធិការ លោកអគ្គលេខាធិការរង ប្រធាននាយកដ្ឋានផែនការស្ថិតិ ប្រធាន អនុប្រធាន មន្ទីរកសិកម្មរាជធានីខេត្ត ការិ.ផែនការ-គណនេយ្យសរុបចំនួន៧០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter