មាតិកា
កិច្ចប្រជុំពិភាក្សាលើតារាងទិន្នន័យនៃសូចនាករវិស័យកសិកម្ម ក្នុងខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
115

ថ្ងៃព្រហស្បត្តិ៍៩កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩ លោកស្រី សែម សុធា អនុប្រធានមន្ទីរ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ នាយខណ្ឌរដ្ឋបាលជលផល និងប្រធាន-អនុប្រធានការិយាល័យជំនាញពាក់ពន្ធនៃមន្ទីរកសិកម្ម បានចូលរួមកិច្ចប្រជុំពិភាក្សាលើតារាងទិន្នន័យនៃសូចនាករវិស័យកសិកម្ម ជាមួយក្រុមការងារក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំ លោក ឡៅ ប៉ូលីវេត ប្រធានការិយាល័យនៅសាលប្រជុំមន្ទីរដែលមានអ្នកចូលរួមសរុប ១៥នាក់/ស្រី ០២នាក់ ក្នុងគោលបំណង និងខ្លឹមសារពិភាក្សាលើសូចនាករ រយៈពេល០៥ឆ្នាំ(២០១៨-២០២៣) លើផ្នែកដំណាំស្រូវ ដំណាំរួមផ្សំ និងកសិឧស្សាហកម្ម,កៅស៊ូ, ផលនេសាទនិងវារីវប្បកម្ម,ផលិតកម្មសត្វ(គោ-ក្របី-ជ្រូក-បក្សីគ្រប់ប្រភេទ) ដោយសិក្សាពីហេតុផលនៃកំណើន ឬថយ នៃសូចនាករនីមួយ ដើម្បីស្វែងយុទ្ធសាស្រ្តកែលំអ និងអនុវត្តបន្តនៅឆ្នាំបន្តបន្ទាប់ទៀត។

ចំនួនអ្នកចូលទស្សនា
Flag Counter