មាតិកា
កម្មវិធី វេទិការអ្នក ពាក់ព័ន្ធចម្រុះនៃបណ្តុះអាជីវកម្មបន្លែ នៅភូមិជ្រែង ឃុំសន្លុង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
93

ថ្ងៃព្រហស្បត្តិ៍៩កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ បានអញ្ចើញជាគណៈអធិបតី ជាមួយលោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្តៀងក្នុងកម្មវិធី វេទិការអ្នក ពាក់ព័ន្ធចម្រុះនៃបណ្តុះអាជីវកម្មបន្លែ ដែលមានការ ចូលរួមពីទីប្រឹក្សាជំនួញទីផ្សារ មន្រ្តីកម្មវិធីថ្នាក់ខេត្ត គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អ្នកបណ្តុំអ្នកផលិត អ្នកប្រមូលទិញ និង អ្នកផ្គត់ផ្គង់
ធាតុចូលកសិកម្ម សរុប ៦០នាក់/ស្រី ២៧នាក់ នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង។គោលបំណងនៃវេទិការរួមមានៈ១.ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃតម្រូវការទីផ្សារ ២.ពិភាក្សាទំនាក់រវាងអ្នកផលិត និងលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ
 ៣.ស្វែងរកបញ្ហា ការប្រឈម ឱកាសទីផ្សារនៃផលិតផល
កសិកម្ម និងរៀបចំផែនការផលិត និងផែនការទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter