មាតិកា
វេទិការអ្នកពាក់ព័ន្ធចម្រុះនៃបណ្តុុំអាជីវកម្មការចិញ្ចឹមមាន់ នៅភូមិពោធិ៍អណ្តែត ឃុំកញ្ជរ ស្រុកកណ្តៀង
ចេញ​ផ្សាយ ០៦ ធ្នូ ២០១៩
120

ថ្ងៃសុក្រ៨កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរ រួមជាមួយលោក
 គី គឹមសួរ អភិបាលរងនៃគណៈអភិបាលស្រុកកណ្តៀង បានអញ្ជើញចូលរួមវេទិការអ្នកពាក់ព័ន្ធចម្រុះនៃបណ្តុះអាជីវកម្មការចិញ្ចឹមមាន់ ដោយមានការចូលរួមពី ទីប្រឹក្សាជំនួញទីផ្សារ មន្រ្តីកម្មវិធីថ្នាក់ខេត្ត ក្រុមប្រឹក្សាឃុំ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ AMK ក្រុមហ៊ុនជី អាស៊ានផៅវ័រ អ្នកបណ្តុំអ្នកផលិត អ្នកប្រមូលទិញ និង អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម សរុប ៥៤នាក់/ស្រី៤៤នាក់ នៅភូមិពោធិ៍អណ្តែត ឃុំកញ្ជរ ស្រុកកណ្តៀង។គោលបំណងនៃវេទិការួមមានៈ១.ផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃតម្រូវការទីផ្សារ ២.ពិភាក្សាទំនាក់រវាងអ្នកផលិត និងលក់ធាតុចូលកសិកម្ម អ្នកប្រមូលទិញ និងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ៣.ស្វែងរកបញ្ហា ការប្រឈម ឱកាសទីផ្សារនៃផលិតផលកសិកម្ម និងរៀប ចំផែនការផលិត និងផែនការទីផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter