មាតិកា
សកម្មភាពបង្រ្កាបបទល្មើស ចំណុច កដបបន្ថែមទៀត ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់៦របស់គណៈបញ្ជាការឯកភាពខេត្ត
ចេញ​ផ្សាយ ០៧ ធ្នូ ២០១៩
93

ថ្ងៃសុក្រ៨កើត ខែមិគសិរ ឆ្នាំកុរ ពស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៩ ឯកឧត្តម ខូយ រីដា អនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តពោធិ៍សាត់ ដោយមានការចូលរួម នាយ នាយរងខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ នាយផ្នែករដ្ឋបាលជលផលក្រគរ នាយសង្កាត់ រដ្ឋបាលជលកំពង់លួង និងកងកម្លាំងប្រដាប់ អាវុធ កាណូតចំនួន ៤ គ្រឿង កម្លាំងសរុប ២២ នាក់ បានចុះបង្រ្កាបបទល្មើសជលផលនៅ ចំណុច កដបបន្ថែមទៀត ភូមិកំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ជាលទ្ធផលបំផ្លាញចោល៖
_ របាំងសាច់អួនចំនួន ៤ ខ្សែ ប្រវែង ១៣០០ម
_ ក្បាលបរចំនួន  ២ គ្រឿង
_ លូកងសាច់អួនចំនួន ៤ មាត់ 
_ បង្គោលចំនួន  ៦៥០ ដើម
_ ចាក់លែងកូនត្រីចំរុះទម្ងន់ ២៥០ គីឡូក្រាម។
+បន្ទាប់មកបានពិនិត្យមងត្រីប្រហុកចំនួន ៣ ទូក ដែលមានមងប្រវែង ៣០០ ម៉ែត្រ សំរុង ១,៥ ម៉ែត្រ ក្រឡាពី ០,០២៥ ម៉ែត្រ ទៅ ០,០៣ ម៉ែត្រ ចាប់បានពី ១៤០ ទៅ ១៦០ គីឡូក្រាម ច្រើនជាងពីរដងកាលពីថ្ងៃទី២ ដល់ទី៥។

ចំនួនអ្នកចូលទស្សនា
Flag Counter